ក្រុម Real Madrid ត្រូវបានគេរំពឹងថានឹងយកឈ្នះក្រុម Barcelona ដើម្បីទិញយកខ្សែការពារ Nico Schlotterbeck របស់ក្រុម Dortmund ក្នុងការផ្ទេរមួយដែលមានតម្លៃប្រហែល 50 លានអឺរ៉ូ។
យោងតាមសារព័ត៌មាន Fichajes បានឲ្យដឹងថាកិច្ចព្រមព្រៀងនេះ ត្រូវបានគេនិយាយថាបានដំណើរការទៅមុខយ៉ាងល្អ ហើយក្រុម Los Blancos មានសុទិដ្ឋិនិយមថាការផ្លាស់ប្តូរមួយនឹងកើតឡើងនៅរដូវក្តៅ៕







