យោងតាមសារព័ត៌មាន Fichjaes បានឲ្យដឹងថាខ្សែការពារស្លាបឆ្វេង Julian Ryerson របស់ក្លឹប Borussia Dortmund កំពុងត្រូវបានបញ្ចូលឈ្មោះទៅក្នុងរ៉ាដាជ្រើសរើសកីឡាកររបស់ក្លឹប Barcelona។
កីឡាករអន្តរជាតិន័រវេសរូបនេះត្រូវបានលោក Hansi Flick គ្រូបង្វឹកក្លឹប Barca កំណត់អត្តសញ្ញាណថាជាកីឡាករម្នាក់ដែលគាត់ចង់បានឲ្យចូលរួមជាមួយក្រុមនៅ Camp Nou នៅរដូវក្តៅនេះ៕







