Home ព័ត៌មានកីឡា ដល់ពេល Liverpool ត្រូវលក់ Salah ចេញហើយឬនៅ?

ដល់ពេល Liverpool ត្រូវលក់ Salah ចេញហើយឬនៅ?

0

អតីតខ្សែបម្រើក្នុងក្របខ័ណ្ឌ Premier League លោក Jamie O’Hara ជឿជាក់ថាក្រុម Liverpool គួរតែស្វែងរកការលក់ Mohamed Salah នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ចំពេលមានការលើកឡើងពីការចាប់អារម្មណ៍ពី Saudi Pro League និង MLS។

អតីតតារា Spurs រូបនេះបានប្រាប់ 10bet ថា «មែនហើយ ខ្ញុំគិតថាវាជាពេលវេលាត្រឹមត្រូវសម្រាប់ Salah ដើម្បីចាកចេញ។ ខ្ញុំគិតថា Liverpool ត្រូវតែធ្វើការផ្លាស់ប្តូរ។ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ជាវីរបុរសរបស់ក្លឹប។ គាត់កំពុងឆក់យកឱកាស ហើយវាហាក់ដូចជាគាត់បានបាត់បង់ភាពមុតស្រួចបន្តិចដែរ។ ហើយខ្ញុំគិតថាពួកគេគួរតែរកប្រាក់ចំណេញ។ ប្រសិនបើក្លឹបណាមួយនៅ Saudi មករកគាត់ ខ្ញុំគិតថាក្លឹបគួរតែសម្រេចិត្តលក់គាត់»៕

Previous articleMan Utd នាំមុខក្រុម ៣ផ្សេងទៀតក្នុងការប្រជែងយកខ្សែបម្រើរបស់ Everton
Next articleភ្នាក់ងាររបស់ Szoboszlai និយាយអំពីពាក្យចចាមអារ៉ាមជាមួយ Real Madrid