ក្លឹបធំពីរកំពុងប្រជែងគ្នាចង់បានអ្នកចាំទីរបស់ Spurs

0

យោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលី ក្លឹប Inter និង Juventus ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលប្រឡូកក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ដើម្បីប្រជែងយកអ្នកចាំទីរបស់ក្រុម Tottenham គឺកីឡាករ Guglielmo Vicario។

ក្លឹប Inter នឹងអនុញ្ញាតឱ្យអ្នកចាំទី Yann Sommer ចាកចេញនៅរដូវក្តៅនេះ ហើយធ្លាប់បានតាមប្រមាញ់កីឡាករ Vicario រួចហើយ មុនពេលគាត់ផ្លាស់ទៅទីក្រុងឡុងដ៍ ខណៈដែលក្លឹបសេះបង្កង់ ចង់នាំយកអ្នកចាំទីជម្រើសដំបូងថ្មីម្នាក់៕