West Ham ត្រលប់មកចាប់អារម្មណ៍ Maguire​ ជាថ្មី

0

ប្រសិនបើ West Ham អាចគេចផុតពីការធ្លាក់ចេញពីលីគកំពូលអង់គ្លេសបាន នោះខ្សែការពារ Harry Maguire របស់ Manchester United គឺជាកីឡាករដែលពួកគេចង់ទិញយកនៅរដូវក្តៅនេះ នេះបើយោងតាមការអះអាងរបស់ Football Insider។

ខ្សែការពារកណ្តាលអន្តរជាតិអង់គ្លេសរូបនេះ មិនទាន់យល់ព្រមលើកិច្ចសន្យាថ្មីនៅ Old Trafford នៅឡើយទេ មានន័យថាគាត់អាចនឹងចាកចេញក្នុងពេលឆាប់ៗនេះ៕