ក្លឹបធំពីរនៅអ៊ីតាលីប្រជែងគ្នាចង់បាន Maguire

0

សារព័ត៌មាន Sky Sports Italia អះអាងថា ខ្សែការពារ Harry Maguire របស់ក្លឹប Manchester United ទទួលបានការចាប់អារម្មណ៍ពីក្លឹប AC Milan និង Roma។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះកំពុងមើលឃើញថាកិច្ចសន្យារបស់គាត់នៅ Old Trafford ជិតអស់ហើយ ដោយក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវក្តៅ។

ក្លឹបបិសាចក្រហមអាចនឹងមានឆន្ទៈស្តាប់ការផ្តល់ជូននៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងា ដោយមានការលើកឡើងថា Maguire អាចទទួលយកក្លឹបអ៊ីតាលី ដើម្បីរួមក្រុមជាមួយកីឡាករ Christian Pulisic នៅ San Siro។ គួរបញ្ជាក់ផងដែរថាមិនទាន់មានវិធីសាស្រ្តជាផ្លូវការណាមួយត្រូវបានធ្វើឡើងនៅឡើយទេ៕