គ្មានផ្លូវត្រឡប់ក្រោយសម្រាប់ Rashford

0

ទោះបីជាមានរបាយការណ៍មួយចំនួនបានបង្ហាញថាការចាកចេញរបស់លោក Ruben Amorim ក្នុងនាមជាអ្នកចាត់ការក្រុម Manchester United អាចផ្តល់ឱ្យ Marcus Rashford នូវឱកាសដ៏ល្អមួយក៏ដោយ ប៉ុន្តែសារព័ត៌មាន talkSPORT អះអាងថាគ្មានផ្លូវត្រឡប់ទៅ Old Trafford វិញសម្រាប់កីឡាករអន្តរជាតិអង់គ្លេសរូបនេះទេ។

ក្រុមបិសាចក្រហមត្រូវបានគេនិយាយថា មិនមានបំណងនាំ Rashford ត្រឡប់ទៅក្រុមដំបូងវិញនៅរដូវក្តៅនោះទេ។ ជាលទ្ធផល Rashford សង្ឃឹមថា Barcelona នឹងចាប់ផ្តើមទិញផ្តាច់នៅចុងបញ្ចប់នៃកិច្ចសន្យាខ្ចីជើងរបស់គាត់នៅ Camp Nou៕