យោងតាម Sport Witness បានឲ្យដឹងថាខ្សែបម្រើស្លាប Yan Diomande របស់ក្លឹប RB Leipzig ចង់ទៅ Anfield នៅថ្ងៃណាមួយ។ កីឡាករវ័យ 19 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបហង្សក្រហម Chelsea និង Man City។
គាត់បាននិយាយនៅលើ TikTok ថា «ខ្ញុំចង់លេងឱ្យ Liverpool។ ខ្ញុំជាអ្នកគាំទ្រដ៏ធំរបស់ Liverpool។ ឪពុករបស់ខ្ញុំស្រមៃចង់ឃើញខ្ញុំលេងនៅ Anfield!»៕







