ក្លឹបនៅអាល្លឺម៉ង់ចង់បាន Guehi

0

យោងតាម ​​Sky Germany បានចេញផ្សាយថាក្លឹប Bayern Munich នៅតែតាមប្រមាញ់ខ្សែការពារ Marc Guehi របស់ក្លឹប Crystal Palace។ គាត់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយក្លឹប Manchester City និង Liverpool ខណៈពេលដែលកិច្ចសន្យារបស់គាត់នៅ Selhurst Park កំពុងជិតអស់សុពលភាព។

គួរបញ្ជាក់ផងដែរថាក្លឹប Bayern នៅតែមានទំនុកចិត្តថាពួកគេអាចបញ្ចុះបញ្ចូល Guehi ឱ្យចូលរួមជាមួយមិត្តរួមក្រុមជម្រើសជាតិអង់គ្លេស Harry Kane នៅ Allianz Arena៕