Tottenham ពិចារណាលើការផ្លាស់ប្តូរសម្រាប់ខ្សែការពាររបស់ Brighton

0

ក្លឹប Tottenham អាចរៀបចំផែនការផ្ទេរដែលមានតម្លៃ 40 លានផោនសម្រាប់ខ្សែការពារ Jan Paul van Hecke នៅក្នុងទីផ្សារនាពេលខាងមុខ ខណៈដែល Brighton ទំនងជាមិនទទួលបានការផ្តល់ជូននៅក្នុងខែមករានោះទេ។

យោងតាម ​​Team Talk កីឡាករ Jan Paul van Hecke គឺជាគោលដៅរបស់ក្លឹប Tottenham នៅក្នុងទីផ្សារនាពេលខាងមុខ។

Spurs មានបំណងចង់នាំយកខ្សែការពារដែលមានគុណភាពមកក្រុមរបស់ពួកគេ ដោយកីឡាករសញ្ជាតិហូឡង់រូបនេះ ត្រូវបានគេកំណត់គោលដៅក្នុងការផ្លាស់ប្តូរតម្លៃ 40 លានផោន មិនថាក្នុងខែមករា ឬរដូវក្តៅក្រោយនោះទេ ដោយសារ Brighton ទំនងជាមិនព្រមឲ្យមានការផ្លាស់ប្តូរនៅខែក្រោយឡើយ៕