Vini Jr អាច​នឹង​ចាក​ចេញ​ពី Madrid

0

តារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Vinicius Junior អាចនឹងចាកចេញពីក្លឹបនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ខណៈដែលបច្ចុប្បន្នមិនមានការចរចាកិច្ចសន្យាថ្មីត្រូវបានគ្រោងទុក បន្ទាប់ពីស្ងប់ស្ងាត់ជាច្រើនខែក្នុងការចរចា។

យោងតាម El Partidazo de COPE បានឲ្យដឹងថាកិច្ចចរចារវាងភាគីទាំងពីរបានជាប់គាំងទាំងស្រុង ហើយគ្មានការរីកចំរើនណាមួយត្រូវបានសម្រេចឡើយ។

របាយការណ៍បានបន្ថែមថាគ្មានកាលបរិច្ឆេទសម្រាប់កិច្ចពិភាក្សានាពេលអនាគតត្រូវបានកំណត់ផងដែរ ដែលធ្វើឱ្យអនាគតរបស់ Vinicius មានភាពមិនច្បាស់លាស់នៅ Santiago Bernabeu៕