Manchester City និង Manchester United កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងការចុះហត្ថលេខាលើកីឡាករ Mohamed Zongo ជាខ្សែបម្រើប្រយុទ្ធអាយុ 15 ឆ្នាំដែលទទួលបានការចាប់អារម្មណ៍ក្នុងការប្រកួត U17 World Cup ។
ក្លឹបទាំងពីរបានពិភាក្សារួចហើយជាមួយ Tenakourou Academy ខណៈដែលពួកគេកំពុងពន្លឿនការប្រមាញ់យកកីឡាករឆ្នើមម្នាក់ដែលបានស៊ុតបាល់បញ្ចូលទី បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី និងកីឡាករល្អប្រចាំការប្រកួត ដើម្បីដឹកនាំក្រុម Burkina Faso ទៅកាន់វគ្គ 1/4 ផ្តាច់ព្រ័ត្រ។
គួរបញ្ជាក់ផងដែរថាក្លឹប City និង United បានធ្វើការទំនាក់ទំនងជាផ្លូវការទៅកាន់ Tenakourou Academy រួចរាល់ហើយ៕







