ក្លឹប Crystal Palace ជឿជាក់ថា Liverpool គឺជាក្លឹបតែមួយគត់ដែលរៀបចំការផ្លាស់ប្តូរជាក់ស្តែងសម្រាប់ Marc Guéhi នៅមុនទីផ្សារដោះដូរកីឡាករខែមករា នេះបើយោងតាម Sky Sports ។
កីឡាករអន្តរជាតិអង់គ្លេសកំពុងឈានចូលដល់ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់ ហើយនឹងមានសេរីភាពក្នុងការចរចារកិច្ចសន្យាជាមួយក្លឹបនៅក្រៅប្រទេសចាប់ពីថ្ងៃទី 1 ខែមករា។
ក្លឹបដូចជា Bayern Munich, Real Madrid និង Barcelona សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍លើខ្សែការពារវ័យ 25 ឆ្នាំរូបនេះ ប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានគេយល់ថាមានមានការវិវឌ្ឍន៍ក្នុងផែនការរបស់ពួកគេដូច Liverpool នោះទេ៕







