Konate បង្ហើបថា គាត់នឹងប្រកាសពីផែនការអនាគតឆាប់ៗនេះ!

0

Ibrahima Konate បានបង្ហើបថាការសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់គាត់នៅ Liverpool នឹងត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗនេះ ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Real Madrid ។

ខ្សែការពារកណ្តាលសញ្ជាតិបារាំង បានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារយៈពេល 5 ឆ្នាំរបស់គាត់ជាមួយក្រុមជើងឯកអង់គ្លេស ដែលគាត់បានចុះហត្ថលេខានៅឆ្នាំ 2021 ។

មុនពេលការប្រកួតជម្រុះ World Cup របស់បារាំងជាមួយនឹងក្រុម Azerbaijan នៅទីក្រុង Baku កាលពីថ្ងៃអាទិត្យ ខ្សែការពារ Konate បានឆ្លើយសំណួរអំពីអនាគតរបស់គាត់ ខណៈដែលគាត់បានប្រាប់អ្នកសារព័ត៌មានថា «ភ្នាក់ងាររបស់ខ្ញុំបន្តពិភាក្សាជាមួយ Liverpool ។ ខ្ញុំសង្ឃឹមថាការសម្រេចចិត្តរបស់ខ្ញុំនឹងត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗនេះ ដូច្នេះខ្ញុំអាចប្រកាសវា»។

ខ្សែការពាររូបនេះបានច្រានចោលពាក្យចចាមអារ៉ាមដែលអះអាងថា Liverpool បានព្រមព្រៀងជាមួយគាត់រួចហើយជាមួយនឹងកិច្ចសន្យាថ្មី ខណៈដែលគាត់បានបន្ថែមថា «ខ្ញុំមិនដឹងថាព័ត៌មាននេះមកពីណាទេ»៕