អតីតគ្រូបង្វឹកក្រុម Manchester United លោក Sir Alex Ferguson បានកោតសរសើរយ៉ាងខ្លាំងចំពោះអ្នកចាំទីថ្មីរបស់ Manchester United កីឡាករ Senne Lammens។
ថ្លែងនៅលើ Raceday RTV លោក Ferguson បាននិយាយថា «មានចំណុចល្អ អ្នកចាត់ការមានសញ្ញាវិជ្ជមាន។ ជាពិសេសអ្នកចាំទីពូកែ គាត់លេងបានតែ 3 ឬ 4 ប្រកួតប៉ុណ្ណោះ ហើយគាត់មើលទៅល្អណាស់។ ពិតណាស់ Mbeumo និង Cunha ដែលជាកីឡាករថ្មីមកពី Wolves និង Brentford។ ខ្ញុំសង្ឃឹមថាអ្នកចាត់ការនឹងទទួលបានជោគជ័យ។ ការទទួលជ័យជម្នះគឺជាអ្វីដែលក្រុមដូចជា United គួរតែរំពឹងទុក ប៉ុន្តែដោយបានឆ្លងកាត់វដ្ដមួយដែលការរីកចម្រើនត្រូវតែមកដល់ដោយការរង់ចាំនិងការអត់ធ្មត់ ពួកគេនឹងរីករាយជាមួយវានៅពេលនេះ»៕







