គ្រូបង្វឹកក្រុមស៊ុយអែតលោក Graham Potter និយាយថាខ្សែប្រយុទ្ធឆ្នើម Alexander Isak មិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការលេងពីរប្រកួតពេញអំឡុងពេលសម្រាកអន្តរជាតិ។
កីឡាករដែលមានតម្លៃ ១២៥លានផោនបានជួបការលំបាកសម្រាប់កាយសម្បទាចាប់តាំងពីចាកចេញពី Newcastle ទៅកាន់ Merseyside។ លោក Potter បានបញ្ជាក់ថាតារារបស់ Liverpool នឹងចូលរួមក្នុងការប្រកួតជម្រុះ World Cup របស់ក្រុមគាត់។
គួររំលឹងឡើងវិញដែរថា Isak ត្រូវបានអង្គុយនៅកៅអីបម្រុងក្នុងការប្រកួតទល់នឹងប្រទេសស្វីសនៅថ្ងៃនេះ៕







