Barca កំពុងសម្លឹងឃើញអ្នកជំនួសតំណែង Lewandowski

0

យោងតាមកាសែត The Guardian បានឱ្យដឹងថាក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលការផ្លាស់ប្តូរសម្រាប់តារាអង់គ្លេសនៅក្លឹប Bayern Munich កីឡាករ Harry Kane ខណៈដែលពួកគេសម្លឹងរកអ្នកជំនួសតំណែង Robert Lewandowski នៅរដូវក្តៅក្រោយ។

កិច្ចសន្យារបស់ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិប៉ូឡូញ នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលរូបគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញក្នុងនាមជាកីឡាករគ្មានតម្លៃផ្ទេរ។ ម្យ៉ាងវិញទៀតកុងត្រារបស់ Kane ដំណើរការរហូតដល់ឆ្នាំ 2027 ហើយថ្មីៗនេះគាត់បានបង្ហាញពីបំណងរបស់គាត់ក្នុងការស្នាក់នៅទីក្រុង Munich បន្ថែមទៀត៕