ក្រុម Fiorentina នៃក្របខ័ណ្ឌ Serie A គ្រោងនឹងចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Stefano Pioli បន្ទាប់ពីពួកគេបរាជ័យក្រោមថ្វីជើងក្រុម Lecce ។
បច្ចុប្បន្ន Fiorentina កំពុងស្វែងរកអ្នកដែលមានសមត្ថភាព អាចក្លាយជាអ្នកជំនួសដ៏មានសក្តានុពលសម្រាប់លោក Pioli និងកំពុងវាយតម្លៃផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃការដកគ្រូបង្វឹកចេញ។
យោងតាមរបាយការណ៍របស់ TuttoMercatoWeb បានឲ្យដឹងថា អ្នកគ្រប់គ្រងបច្ចុប្បន្នកំពុងធ្វើការលើការដោះស្រាយផ្នែកហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងដែលនឹងត្រូវបង់ជាសំណងដល់លោក Pioli ។
គួររំលឹកឡើងវិញដែរថា អតីតអ្នកចាត់ការរបស់ក្លឹប Al Nassr ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 3 ឆ្នាំជាមួយនឹងប្រាក់ឈ្នួលជាង 3 លានអឺរ៉ូក្នុងមួយរដូវកាល៕







