Home ព័ត៌មានកីឡា Man United កំពុថ្លឹងថ្លែងផ្ទេរយកអតីតកីឡាកររបស់ Barca

Man United កំពុថ្លឹងថ្លែងផ្ទេរយកអតីតកីឡាកររបស់ Barca

0

បន្ទាប់ពីចាកចេញពីក្លឹប FC Barcelona កីឡាករ Vitor Roque បានស្តារទម្រង់លេងរបស់គាត់ឡើងវិញក្នុងប្រទេសប្រេស៊ីល។ បន្ទាប់ពីឆ្នាំដ៏លំបាកក្នុងប្រទេសអេស្ប៉ាញជាមួយ Barca ខ្សែប្រយុទ្ធរូបនេះបានសម្រេចចិត្តត្រលប់ទៅប្រទេសកំណើតរបស់គាត់វិញដោយចូលរួមជាមួយ Palmeiras ជាការផ្លាស់ប្តូរមួយដែលបង្ហាញថាត្រឹមត្រូវ។

ការបង្ហាញទម្រង់លេងរបស់គាត់ត្រូវបានគេកត់សំគាល់ ហើយយោងទៅតាម Sports Illustrated បានឲ្យដឹងថាក្លឹប Manchester United កំពុងតាមដានយ៉ាងដិតដល់លើ Roque ហើយត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនក្នុងការផ្តល់ជូន 50 លានអឺរ៉ូ។

ប្រសិនបើកីឡាកររូបនេះផ្ទេរចេញ នោះក្លឹប Barcelona នឹងទទួលបាន 20 ភាគរយនៃតម្លៃរបស់កីឡាករ។ នោះមានន័យថា បើ Manchester United ឬក្លឹប Premier League ផ្សេងទៀតត្រូវចំណាយ 50 លានអឺរ៉ូគឺ Barcelona នឹងទទួលបាន 10 លានអឺរ៉ូ៕

Previous articleប្រធានក្លឹប Santos បានផ្ញើការព្រមានទៅកាន់ Neymar
Next articleFiorentina គ្រោងនឹងបណ្តេញអ្នកចាត់ការបច្ចុប្បន្ន