មានក្លឹបចាប់អារម្មណ៍ចង់បានលោក Postecoglou

0

លោក Ange Postecoglou ត្រូវបានគេរាយការណ៍ថា កំពុងជាប់ឈ្មោះជាបេក្ខភាពសម្រាប់កៅអីក្តៅនៅ Celtic បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Brendan Rodgers ខណៈដែលអ្នកចាត់ការសញ្ជាតិអូស្ត្រាលីរូបនេះ កំពុងសម្លឹងរកមើលក្លឹបទីបីរបស់គាត់ក្នុងរយៈពេលប្រាំមួយខែ។

បន្ទាប់ពីការចាកចេញរបស់អ្នកចាត់ការសញ្ជាតិអៀរឡង់ខាងជើង ក្លឹបបានងាកទៅរកលោក Martin O’Neill សម្រាប់ជាអ្នកចាត់ការបណ្តោះអាសន្ន ជាវីរៈបុរសដែលធ្លាប់បានដឹកនាំក្រុម Celtic ឆ្លងកាត់យុគសម័យដ៏រុងរឿងបំផុតរបស់ពួកគេនៅដើមទសវត្សរ៍ឆ្នាំ 2000៕