Man Utd នឹងមិនអនុញ្ញាតឱ្យកីឡាករពីរូបនេះ ចាកចេញក្នុងខែមករាទេ

0

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាមិនចង់អនុញ្ញាតឱ្យ Joshua Zirkzee ឬ Kobbie Mainoo ចាកចេញនៅខែមករា បើទោះបីជាអ្នកទាំងពីរជួបបញ្ហាសម្រាប់ម៉ោងប្រកួតនៅ Old Trafford ក៏ដោយ។

យោងតាមកាសែត The Sun បានឲ្យដឹងថាលោក Ruben Amorim ចង់ឱ្យកីឡាករទាំងពីរបន្តស្នាក់នៅ ខណៈដែលគាត់ដឹងយ៉ាងច្បាស់ថាក្រុមទាំងមូលរបស់គាត់ នឹងត្រូវការកីឡាករពីររូបនេះក្នុងរដូវរងារ ដោយសារតែការប្រកួត Africa Cup of Nations ។

គួរបញ្ជាក់ផងដែរថា Manchester United នឹងបាត់បង់កីឡាករដូចជា Bryan Mbeumo, Amad Diallo និង Noussair Mazraoui ក្នុងការប្រកួត AFCON ហើយលោក Amorim មិនចង់ខ្វះខាតកីឡាករទេ៕