យោងតាមរបាយការណ៍របស់សារព័ត៌មាន La Voix des Sports មន្ត្រីម្នាក់របស់ក្លិប Manchester City បានចូលរួមទស្សនាការប្រកួតនៅកីឡដ្ឋាន Stade de l’Abbe-Deschamps ដែលជាទឹកដីរបស់ក្រុម Auxerre កាលពីថ្ងៃសៅរ៍។ កីឡាករ ៤ នាក់ ដែលភ្នាក់ងារតាមដានមាននៅក្នុងបញ្ជីឈ្មោះរបស់ពួកគេ រួមមានកីឡាករ Clement Akpa និង Kevin Danois មកពីក្រុម Auxerre រួមជាមួយនឹងប្រធានក្រុម Lens កីឡាករ Adrien Thomasson និងខ្សែការពារ Ismaelo Ganiou។
កីឡាករបីរូប ក្នុងចំណោមបួនរូប បានបង្ហាញទម្រង់លេងដ៏ល្អ។ ខណៈដែល Thomasson បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានពីរគ្រាប់សម្រាប់ក្រុម Lens កីឡាករទាំងពីររូបរបស់ក្រុម Auxerre គឺ Akpa និង Danois បានលេងពេញ ៩០ នាទី។ ចំណែកឯ Ganiou ដែលឈរយ៉ាងរឹងមាំនៅតំបន់ការពារ ត្រូវបានបណ្តេញចេញពីការប្រកួតនៅតង់ទីពីរ បន្ទាប់ពីទទួលបានកាតលឿងទីពីរនៅនាទីទី ៧៣។
ក្រុមរបស់លោក Guardiola បានឈានចូលដល់ការសម្រាកអន្តរជាតិក្នុងខែតុលា ក្រោយទទួលបានជ័យជម្នះដ៏តឹងតែង ១-០ លើក្រុម Brentford នៅក្រៅដី។ ពួកគេនឹងបន្តការប្រកួត Premier League របស់ពួកគេនៅថ្ងៃទី ១៨ ខែតុលា ទល់នឹងក្រុម Everton នៅកីឡដ្ឋាន Etihad Stadium៕







