Donnarumma ឈ្នះពានរង្វាន់ Yashin Trophy

0

កីឡាករ Donnarumma បានឈ្នះពានរង្វាន់ Yashin Trophy ម្តងរួចមកហើយក្នុងរដូវកាល ២០២១ បន្ទាប់ពីស្នាដៃដ៏អស្ចារ្យរបស់គាត់នៅព្រឹត្តិការណ៍ European Championship ដែលបានជួយក្រុមជម្រើសជាតិអ៊ីតាលីឈ្នះពានរង្វាន់។ អ្នកចាំទីវ័យ ២៦ ឆ្នាំរូបនេះបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយបានតាមស្មើកីឡាករ Martinez ដែលជាកីឡាករតែម្នាក់គត់ដែលបានលើកពានរង្វាន់នេះបានពីរដង។

កីឡាករ Donnarumma បានចូលលេងជាអ្នកចាំទីឱ្យក្រុម PSG ក្នុង ៤៣ ប្រកួត និងបានរក្សាការមិនឱ្យរបូតគ្រាប់បាល់បានសរុប ១៧ ដង។ ក្រុម Les Parisiens បានឈ្នះពាន Ligue 1, Champions League, Trophee des Champions និង Coupe de France ខណៈដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពាន Club World Cup ឆ្នាំ ២០២៥។

ចាប់តាំងពីពេលនោះមក កីឡាករ Donnarumma បានផ្លាស់ទៅក្រុម Manchester City ហើយបានចូលលេងក្នុងចំណោមបីប្រកួតរបស់ពួកគេកន្លងមកនេះ ដោយរបូតគ្រាប់បាល់ត្រឹមតែពីរគ្រាប់ប៉ុណ្ណោះ។ គាត់បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យក្នុងការប្រកួតទល់នឹងក្រុម Arsenal កាលពីថ្ងៃសៅរ៍ ខណៈដែលក្រុម Citizens បានត្រឹមស្មើ ១-១។ ឥឡូវនេះកីឡាករអ៊ីតាលីរូបនេះនឹងអាចបង្ហាញពានរង្វាន់ Yashin Trophy របស់គាត់នៅកីឡដ្ឋាន Etihad នៅពេលដែលក្រុម Manchester City ទទួលក្រុម Burnley នៅក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍៕