ការផ្ទេររបស់កីឡាករ Jackson ទៅកាន់ក្លឹបនៅអាល្លឺម៉ង់ត្រូវបរាជ័យ

0

យោងតាមការរាយការណ៍របស់ The Athletic បានឱ្យដឹងថា កីឡាករ Jackson វ័យ ២៤ ឆ្នាំ បានធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីក្រុម Bayern បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Chelsea ដើម្បីចុះហត្ថលេខាលើកីឡាករជម្រើសជាតិសេណេហ្គាល់រូបនេះ ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជាមួយនឹងជម្រើសទិញផ្តាច់ ដែលកញ្ចប់កិច្ចព្រមព្រៀងសរុបមានតម្លៃ ៦៩ លានផោន។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បានបញ្ជាក់ថា ពេលនេះក្រុម Chelsea បានប្រាប់ទៅក្រុម Bayern ថាពួកគេនឹងមិនបន្តកិច្ចព្រមព្រៀងនេះទៀតទេ បន្ទាប់ពីកីឡាករ Delap វ័យ ២២ ឆ្នាំ បានរងរបួសសរសៃពួរ នៅក្នុងជ័យជម្នះ ២-០ របស់ពួកគេលើក្រុម Fulham ក្នុងក្របខណ្ឌ Premier League កាលពីរសៀលថ្ងៃសៅរ៍៕