ក្រុម Nottingham យល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអ៊ីតាលីរបស់ Juventus

0

យោងតាមលោក Fabrizio Romano បានឱ្យដឹងថា ក្រុម Nottingham Forest ក្នុងលីគកំពូល Premier League បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអ៊ីតាលី Nicolo Savona ពីក្រុម Juventus នៅរដូវក្តៅនេះ។

ក្លិបទាំងពីរបានយល់ព្រមលើតម្លៃខ្លួនលើសពី ១៥ លានអឺរ៉ូ។ បច្ចុប្បន្នពួកគេកំពុងផ្លាស់ប្តូរឯកសារគ្នា មុនពេលដែល Savona ត្រូវធ្វើដំណើរទៅធ្វើការពិនិត្យសុខភាពនៅប្រទេសអង់គ្លេស៕