Home ព័ត៌មានកីឡា ម្ចាស់ជើងឯក Saudi Pro League ត្រៀមនឹងដាក់សំណើរដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ Fernandes

ម្ចាស់ជើងឯក Saudi Pro League ត្រៀមនឹងដាក់សំណើរដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ Fernandes

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាម្ចាស់ជើងឯក Saudi Pro League ត្រៀមនឹងដាក់សំណើរដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ Fernandes ដែលនឹងទទួលបាន ៣៣លានផោនក្នុងមួយឆ្នាំ។

ប៉ុន្តែអាចនឹងពិបាកក្នុងការបញ្ចុះបញ្ចូលគ្រូបង្វឹក Ruben Amorim ក្នុងពេលឥឡូវនេះ ដើម្បីអនុញ្ញាតឱ្យកីឡាករសញ្ជាតិព័រទុយហ្គាល់ចាកចេញ។

កាលពីខែមិថុនា Fernandes បាននិយាយថា «ខ្ញុំតែងតែស្មោះត្រង់។ ខ្ញុំតែងតែនិយាយថាខ្ញុំនឹងនៅទីនេះរហូតដល់ក្លឹបនិយាយមកខ្ញុំថាដល់ពេលដែលត្រូវទៅ។ ខ្ញុំចង់ធ្វើបន្ថែមទៀត ដើម្បីអាចនាំក្លឹបឱ្យទទួលបានថ្ងៃដ៏អស្ចារ្យ។ នៅថ្ងៃដែលក្លឹបគិតថាខ្ញុំជាចំណែកលើស ឫដល់ពេលដែលត្រូវបែកគ្នា បាល់ទាត់គឺបែបនេះ»៕

Previous articleក្លឹប Tottenham ចាប់អារម្មណ៍លើកីឡាករសញ្ជាតិម៉ារ៉ុករបស់ Leicester
Next articleក្លឹប Dortmund ខ្ចីជើងខ្សែការពារម្នាក់ពីក្លឹប Chelsea