ក្លឹប West Ham សម្រេចចិត្តមិនផ្តល់កិច្ចសន្យាថ្មីឲ្យខ្សែប្រយុទ្ធជើងចាស់

0

យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប West Ham បានសម្រេចចិត្តមិនផ្តល់ជូនខ្សែប្រយុទ្ធជើងចាស់ Michail Antonio នូវកិច្ចសន្យាថ្មីនោះទេ។

កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍កាលពីខែធ្នូឆ្នាំមុន ហើយត្រូវទទួលការវះកាត់លើការបាក់ឆ្អឹងអវយវៈក្រោម។ គាត់មិនបានលេងម្តងទៀតក្នុងរដូវកាល ២០២៤-២៥ ហើយក្លឹបញញួរធំបានបង្ហាញក្នុងខែមិថុនាថាពួកគេនឹងពន្យារពេលការសម្រេចចិត្តរបស់ពួកគេលើការផ្តល់កិច្ចសន្យាថ្មីដោយសារតែស្ថានភាព «ពិសេស» របស់គាត់៕