កីឡាករ Garnacho មិនចង់ចាកចេញពី Premier League

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano នៅលើបណ្តាញសង្គម X បានអោយដឹងថាកីឡាករ Garnacho បានធ្វើឱ្យ Chelsea ក្លាយជាក្លឹប «អាទិភាព» របស់គាត់ ជាជាងការផ្ទេរទៅកាន់ក្រៅប្រទេស។

កីឡាករ​វ័យ ២១ឆ្នាំ​ត្រូវ​បានគិត​ថា​ចង់​បន្ត​នៅ Premier League ហើយ​ចង់​ផ្លាស់​ទៅ​កាន់ក្លឹបម្ចាស់​ជើងឯក Club World Cup។ លោក Romano បានបន្ថែមទៀតថាក្រុមតោខៀវកំពុងពិចារណាធ្វើការដេញថ្លៃនៅចុងខែនេះ៕