ក្លឹប RB Leipzig កំណត់គោលដៅអ្នកជំនួស Xavi Simons

0

ក្លឹប RB Leipzig កំពុងតាមដានកីឡាករ Bilal El Khannous របស់ Leicester City ដើម្បីជំនួស Xavi Simons ដែលអនាគតរបស់គាត់ហាក់ដូចជាមិនច្បាស់លាស់ចំពេល Chelsea ចាប់អារម្មណ៍។

នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹបអាឡឺម៉ង់បានកំណត់អត្តសញ្ញាណ El Khannous របស់ Leicester ជាអ្នកជំនួសកីឡាករហូឡង់។ ឲ

ទោះជាយ៉ាងណាក៏ដោយ ក្លឹបជាច្រើនកំពុងតាមដានស្ថានភាពរបស់ El Khannous រួមទាំងម្ចាស់ជើងឯក FA Cup គឺក្លឹប Crystal Palace ផងដែរ៕