ក្លឹប Liverpool កំពុង​រៀបចំ​សំណើបំបែកកំណត់ត្រាមួយ​សម្រាប់​តារា​ឆ្នើម​របស់ Newcastle

0

ក្លឹប Liverpool ត្រូវ​បានរាយការណ៍​ថា​កំពុង​រៀបចំ​សំណើបំបែកកំណត់ត្រាមួយ​សម្រាប់​តារា​ឆ្នើម​របស់ Newcastle United កីឡាករ Alexander Isak បន្ទាប់​ពី​ការ​លក់កីឡាករ​ Luis Diaz ទៅ​ឱ្យ Bayern Munich ស្ទើរតែជិតបានសម្រេចទៅហើយ។

ក្លឹបហង្សក្រហមចង់ប្រើប្រាស់ប្រាក់ ៦៥លានផោនពីការលក់កីឡាករ Diaz ទៅលើខ្សែប្រយុទ្ធស៊ុយអែត ដែលជាគោលដៅកំពូលរបស់ពួកគេ។ កីឡាករវ័យ ២៥ឆ្នាំបានច្រានចោលការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តោតតែលើការផ្លាស់ប្តូរទៅ Liverpool៕