Home ព័ត៌មានកីឡា ក្លឹបនៅ Serie A បដិសេធសំណើរបស់ក្រុមតោខៀវ

ក្លឹបនៅ Serie A បដិសេធសំណើរបស់ក្រុមតោខៀវ

0

ក្លឹប Chelsea បានដាក់សំណើរផ្ទេរកីឡាករ Kenan Yildiz ប៉ុន្តែត្រូវបានច្រានចោលដោយក្លឹប Juventus ខណៈដែលក្រុម Serie A ទទូចថាកីឡាករវ័យក្មេងរូបនេះមិនមែនសម្រាប់លក់នៅរដូវក្តៅនេះទេ។

ហើយបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាក្លឹបអង់គ្លេសបានដាក់សំណើរចន្លោះពី ៦៥ ទៅ ៦៨លានអឺរ៉ូដល់ក្លឹបអ៊ីតាលីដើម្បីទាក់ទាញអោយលក់កីឡាករសញ្ជាតិទួរគីទៅកាន់កីឡដ្ឋាន Stamford Bridge ។

ទោះជាយ៉ាងណាក៏ដោយ ការប៉ុនប៉ងនេះត្រូវបានបរាជ័យ ខណៈដែលភាគី Serie A បានបដិសេធមិនបន្តការចរចាអំពីការផ្ទេរកីឡាករ Yildiz៕

Previous articleក្លឹប Liverpool រកឃើញវិធីប្រមូលថវិកាសម្រាប់ការផ្ទេរកីឡាករ Isak
Next articleរដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ សប្បុរសជនចូលរួម​បរិច្ចាគ​អំណោយ​ជា​ថវិកា ស្បៀងអាហារ ឬ​ថ្នាំពេទ្យ ដល់​វីរ​កងទ័ព​ជួរ​មុខ​កម្ពុជា