រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ សប្បុរសជនចូលរួម​បរិច្ចាគ​អំណោយ​ជា​ថវិកា ស្បៀងអាហារ ឬ​ថ្នាំពេទ្យ ដល់​វីរ​កងទ័ព​ជួរ​មុខ​កម្ពុជា

0

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ សប្បុរសជន គ្រប់​ភាគី​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា ចូលរួម​បរិច្ចាគ​អំណោយ​ជា​ថវិកា ស្បៀងអាហារ គ្រឿង​ឧបភោគបរិភោគ សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ ឬ​ថ្នាំពេទ្យ តាម​លទ្ធភាព និង​សទ្ធា​ជ្រះថ្លា​រៀង​ៗ​ខ្លួន ក្នុង​បុព្វហេតុ​មនុស្សធម៌​ដើម្បី​ចូលរួម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​វីរ​កងទ័ព​ជួរ​មុខ​កម្ពុជា​៕