យោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹបនៅ Saudi Pro League គឹក្លឹប Al-Hilal បានចូលរួមក្នុងការប្រណាំងដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Newcastle United កីឡាករ Alexander Isak ។
ក្លឹប Al-Hilal ដែលកំពុងស្វែងរកខ្សែប្រយុទ្ធថ្មីបានត្រៀមខ្លួនជាស្រេចក្នុងការប្រកួតប្រជែងជាមួយ Liverpool ដើម្បីទទួលបានការផ្ទេរមួយសម្រាប់ខ្សែប្រយុទ្ធស៊ុយអែត។
ក្លឹបត្រូវបានគេរាយការណ៍ថាកំពុងរៀបចំសំណើដ៏ធំមួយចំនួន ១៣០លានអឺរ៉ូដើម្បីបញ្ចុះបញ្ចូលក្លឹបសារិកាព្រៃអោយយល់ព្រមចែកផ្លូវជាមួយកីឡាករ Isak៕







