Home ព័ត៌មានកីឡា កីឡាករ Lookman ច្រានចោលសំណើររបស់ក្លឹប Napoli

កីឡាករ Lookman ច្រានចោលសំណើររបស់ក្លឹប Napoli

0

យោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាកីឡាករ Ademola Lookman បានច្រានចោលសំណើររបស់ក្លឹប Napoli ហើយកំពុងរង់ចាំការផ្លាស់ប្តូរទៅកាន់ Inter ។

ទោះបីជាទទួលបានការផ្តល់ជូនដែលអាចអោយរកបានច្រើនពីក្លឹប Napoli គឺទទួលបានប្រាក់ខែសុទ្ធ ៥លានអឺរ៉ូធៀបនឹង៤.៥លានអឺរ៉ូពីក្លឹប Inter ក៏កីឡាករ Lookman ប្តេជ្ញាចិត្តចូលរួមជាមួយក្លឹប Inter Milan។

ក្លឹប Inter បានដាក់សំណើតម្លៃ ៤០លានអឺរ៉ូបូករួមទាំងប្រាក់រង្វាន់ និងលក្ខខណ្ឌលក់នាពេលអនាគត ១០% ប៉ុន្តែត្រូវបានបដិសេធភ្លាមៗដោយ Atalanta ដែលកំពុងទាមទារយ៉ាងហោចណាស់ ៥០លានអឺរ៉ូ៕

Previous articleកីឡាករ Morata ជិតនឹងទៅចូលរួមជាមួយក្រុមរបស់លោក Cesc Fàbregas
Next articleក្លឹបនៅ Saudi Pro League ចូលមក​ប្រជែង​ជាមួយ Liverpool ដើម្បី​ទទួល​បាន​ការ​ផ្ទេរ​មួយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​ស៊ុយអែត