កីឡាករ Roberto Firmino ត្រៀមចាកចេញពីក្លឹបយក្ស Saudi Pro League

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអតីតខ្សែប្រយុទ្ធ Liverpool កីឡាករ Roberto Firmino ត្រៀមចាកចេញពីក្លឹបយក្ស Saudi Pro League គឺក្លឹប Al-Ahli ខណៈដែលគាត់បានយល់ព្រមចូលរួមជាមួយក្រុម Al Sadd របស់កាតា។

កីឡាករ Firmino ដែលបានចាកចេញពីហង្សក្រហមក្នុងឆ្នាំ២០២៣ ដើម្បីចូលរួមជាមួយក្លឹប Al Ahli បានចំណាយពេលពីររដូវកាលនៅក្លឹបអារ៉ាប៊ីសាអូឌីត និងជាផ្នែកសំខាន់នៃក្រុមដែលបានឈ្នះពានរង្វាន់ AFC Champions League នៅឆ្នាំនេះ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ អាចចាកចេញពីក្លឹប បើទោះបីជានៅសល់កុងត្រាមួយឆ្នាំទៀតក៏ដោយ ៕