Liverpool ត្រៀមរួចរាល់ក្នុងការដាក់សំណើរចុងក្រោយទៅកាន់ក្លឹប Crystal

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹបហង្សក្រហម Liverpool ត្រៀមរួចរាល់ក្នុងការដាក់សំណើរចុងក្រោយមានតម្លៃ ៤០លានផោនសម្រាប់ខ្សែការពារ Marc Guehi របស់ក្លឹប Crystal Palace។

នេះនឹងក្លាយជាការប៉ុនប៉ងចុងក្រោយរបស់ហង្សក្រហម ក្នុងការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអង់គ្លេស ដែលបានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាដែលមានស្រាប់របស់គាត់នៅ Selhurst Park ។

ក្លឹប Crystal Palace នឹងទទួលយកតែកិច្ចព្រមព្រៀងជាសាច់ប្រាក់ប៉ុណ្ណោះ ខណៈដែលពួកគេត្រូវការលុយក្នុងដៃ ដើម្បីចុះហត្ថលេខាលើអ្នកជំនួស Guehi នៅរដូវក្តៅនេះ៕