ក្លឹប Newcastle ចូលទៅប្រជែងយកខ្សែប្រយុទ្ធរបស់ Frankfurt

0

ក្លឹប Newcastle United ត្រូវបានរាយការណ៍ថាបានចូលប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករ Hugo Ekitike ពី Eintracht Frankfurt ដោយត្រូវប្រជែងជាមួយ Manchester United, Arsenal និង Chelsea។

កីឡាករវ័យ ២៣ឆ្នាំរូបនេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ បន្ទាប់ពីរដូវកាលដ៏ល្អមួយជាមួយក្លឹបនៅ Bundesliga ប៉ុន្តែក្លឹប Frankfurt បានទាមទារតម្លៃ ១០០លានអឺរ៉ូ ដែលវាបានក្លាយជាឧបសគ្កដ៏ធំមួយសម្រាប់ក្លឹបដែលចង់បានគាត់។

ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Newcastle United បានធ្វើការទំនាក់ទំនងដំបូងជាមួយ Eintracht Frankfurt ទាក់ទងនឹង Ekitike៕