ក្លឹប Bayern មើល​ឃើញ​អតីត​តារាឆ្នើមរបស់ Barca ជា​ដំណោះ​ស្រាយ​ដ៏​សំខាន់​នៅតំបន់ប្រយុទ្ធ

0

ក្លឹប Bayern Munich ត្រូវបានរាយការណ៍ថាបានចាប់អារម្មណ៍លើតារាឆ្នើមរបស់ក្លឹប RB Leipzig កីឡាករ Xavi Simons បន្ទាប់ពីខកខានលើការផ្ទេរកីឡាករ Florian Wirtz និង Nico Williams ។

ក្លឹបយក្ស Bundesliga បានធ្វើការសាកសួរអំពីកីឡាករវ័យ ២២ឆ្នាំ ដែលចង់ចាកចេញពី Leipzig បន្ទាប់ពីចូលរួមជាអចិន្ត្រៃយ៍ពី Paris Saint-Germain បានត្រឹមតែ ៦ខែប៉ុណ្ណោះ ។ ក្លឹប Bayern Munich មើល​ឃើញ​អតីត​តារាឆ្នើមរបស់ក្លឹប Barcelona ជា​ដំណោះ​ស្រាយ​ដ៏​សំខាន់​ចំពោះ​ការ​ខ្វះខាតនៅតំបន់ប្រយុទ្ធរបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយរបស់ ​​The Athletic បានអោយដឹងថាក្លឹប Bayern Munich បានទាក់ទង RB Leipzig ជាផ្លូវការលើកិច្ចព្រមព្រៀងដែលអាចទៅរួចសម្រាប់ Simons៕