យោងតាមការចេញផ្សាយរបស់ Gazzetta បានអោយដឹងថានាយកកីឡារបស់ Inter លោក Piero Ausilio បានទាក់ទងភ្នាក់ងាររបស់ Calhanoglu លោក Gordon Stipic ហើយបានប្រាប់គាត់ថា ប្រសិនបើមិនមានការផ្តល់ជូនសម្រាប់កីឡាករត្រឹមថ្ងៃទី១៣ ខែកក្កដាទេ នោះគាត់នឹងត្រូវស្នាក់នៅជាមួយ Inter។
ក្លឹប Inter គ្រោងនឹងចាប់ផ្តើមការប្រកួតមុនបើករដូវកាលរបស់ពួកគេនៅថ្ងៃទី១ ខែសីហា ហើយលោក Ausilio ចង់ឱ្យអ្នកចាត់ការថ្មីលោក Christian Chivu មានក្រុមពេញលេញមួយនៅពេលគាត់មកដល់កន្លែងហ្វឹកហាត់ ហើយមិនមានជម្លោះនៅពេលការត្រៀមចាប់ផ្តើមការប្រកួត៕







