កីឡាករ Henderson ត្រូវបានរាយការណ៍ថាបានប្រាប់កាលពីខែមិថុនាថាគាត់នឹងមានសេរីភាពក្នុងការចាកចេញពី Ajax នៅរដូវក្តៅនេះ គាត់បានផ្លាស់ទៅទីក្រុង Amsterdam កាលពីខែមករាឆ្នាំមុន បន្ទាប់ពីចំណាយពេលខ្លីនៅប្រទេសអារ៉ាប៊ីសាអូឌីតជាមួយ Al-Ettifaq ។
នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Paul Joyce របស់កាសែត The Times បានអោយដឹងថាអតីតប្រធានក្រុម Liverpool ត្រូវបានកំណត់សម្រាប់ការប្រកួតប្រជែងថ្មីមួយ បន្ទាប់ពីសម្រេចចិត្តប្រើប្រាស់ជម្រើសចាកចេញនៅក្នុងកិច្ចសន្យារបស់គាត់ ជំនួសឱ្យការទទួលយកជម្រើសបន្តជាមួយក្លឹបយក្សហូឡង់៕







