ក្លឹប Arsenal ចង់បានខ្សែបម្រើស្លាបរបស់ក្រុមតោខៀវ

0

ក្លឹប Arsenal គ្រោងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីនាំយក Noni Madueke មកកាន់ទឹកដី Emirate បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករសញ្ជាតិអង់គ្លេសលើកិច្ចសន្យារយៈពេល ៥ឆ្នាំ។

យោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្រុមកាំភ្លើងធំបានធ្វើការត្រួតពិនិត្យប្រវត្តិរបស់កីឡាករ Madueke ដែលជាផ្នែកមួយនៃ «ការឧស្សាហ៍ព្យាយាម» របស់ពួកគេដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប ហើយឥឡូវនេះនឹងទាក់ទង Chelsea ដោយផ្ទាល់អំពីការផ្ទេរមួយនេះ៕