ក្លឹប Chelsea និង Newcastle United បានដឹងពីតម្លៃទាមទារសម្រាប់កីឡាករ Joao Pedro បន្ទាប់ពីក្លឹប Brighton បានធ្វើការបដិសេធសំណើរមានតម្លៃ ៥០លានផោនរបស់ក្លឹបសារិកាព្រៃ។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបណាមួយដែលសង្ឃឹមថានឹងចុះហត្ថលេខាលើ Pedro នៅរដូវក្តៅនេះនឹងត្រូវចំណាយអស់ ៦០លានផោន។
ជាមួយនឹងក្លឹបអង់គ្លេសជាច្រើនដែលចាប់អារម្មណ៍លើការចុះហត្ថលេខាលើកីឡាករវ័យ ២៣ឆ្នាំនោះ ក្លឹប Brighton អាចនឹងធ្វើអោយមានសង្គ្រាមដេញថ្លៃ ដើម្បីអោយតម្លៃផ្ទេរកីឡាកររូបនេះកើនឡើងខ្ពស់៕