ក្លឹប Chelsea បានឈានដល់កិច្ចព្រមព្រៀងជាមួយតារាឆ្នើមរបស់ក្រុម Dortmund

0

យោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្លឹប Chelsea បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Borussia Dortmund កីឡាករ Jamie Gittens ក្នុងតម្លៃរហូតដល់ទៅ ៦៥លានអឺរ៉ូ។

ខ្សែ​បម្រើ​ស្លាប​វ័យ​ ២០​ឆ្នាំ​បានត្រៀមក្នុងការផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge បន្ទាប់​ពី​បញ្ចប់​បេសកម្មរបស់ខ្លួនជាមួយក្លឹប Borussia Dortmund នៅក្នុងព្រឹត្តិការណ៍ FIFA Club World Cup៕