យោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Aston Villa ត្រូវបានរាយការណ៍ថាបានទទួលការចាប់អារម្មណ៍ពីគូរប្រជែងនៅ Premier League គឺក្លឹប Chelsea និង Arsenal ទៅលើខ្សែប្រយុទ្ធ Morgan Rogers របស់ខ្លួន។
កីឡាករវ័យ ២២ឆ្នាំរូបនេះរីករាយនឹងយុទ្ធនាការ ២០២៤-២៥ ដោយគាត់បានស៊ុតបញ្ចូលទី ១៤គ្រាប់នៅ Premier League ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅតំបន់អឺរ៉ុប។ ទោះបីជាមានការចាប់អារម្មណ៍កើនឡើងក៏ដោយ Villa មិនមានគម្រោងចែកផ្លូវជាមួយកីឡាករសញ្ជាតិអង់គ្លេសនោះទេ។
ក្លឹបនៅតែប្រកាន់ជំហររឹងមាំ ហើយត្រូវបានគេរំពឹងថានឹងបដិសេធចំពោះសំណើរណាក៏ដោយដែលបញ្ជូនមកកាន់ក្លឹប៕