កីឡាករ Callum Hudson-Odoi ដែលបានចូលរួមជាមួយ Nottingham Forest ពី Chelsea ក្នុងឆ្នាំ២០២៣ នៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះ។ ខ្សែបម្រើស្លាបរូបនេះបង្ហាញភាពទាក់ទាញយ៉ាងខ្លាំងក្នុងរដូវកាល ២០២៤-២៥ ហើយក៏ដើរតួយ៉ាងសំខាន់ក្នុងក្លឹបធានាបានកន្លែងលេងនៅតំបន់អឺរ៉ុបបន្ទាប់ពីឃ្លាតឆ្ងាយពីការប្រកួតទ្វីបចំនួន ៣០ឆ្នាំ។
កីឡាករវ័យ ២៤ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៥គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៣ដងក្នុង ៣៦ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាទម្រង់លេងដ៏អស្ចារ្យរបស់គាត់សម្រាប់ Forest បានទាក់ទាញចំណាប់អារម្មណ៍ពី Manchester United ក៏ដូចជាក្លឹបអ៊ីតាលី AS Roma និង Napoli ផងដែរ៕