ក្លឹប Athletic ប្រើយុទ្ធសាស្ត្រមួយនេះ! ដើម្បីរក្សា Nico Williams

0

ក្លឹប Athletic បានបើកការពិភាក្សាបន្តជាមួយ Nico Williams ដោយផ្តល់នូវការដំឡើងប្រាក់ឈ្នួលដ៏ច្រើនដើម្បីរក្សាគាត់ចំពេលមានការចាប់អារម្មណ៍ពីក្លឹប Real Madrid, Barcelona និង Arsenal ។

នេះបើយោងតាមការចេញផ្សាយរបស់ ​​Estadio Deportivo បានអោយដឹងថាក្លឹប Athletic នឹងមិនបោះបង់ចោលដោយងាយនោះទេ។ ការពិភាក្សាដើម្បីបន្តកិច្ចសន្យារបស់គាត់បានចាប់ផ្តើមជាផ្លូវការហើយ ដោយក្លឹបផ្តល់ការដំឡើងប្រាក់បៀវត្សរ៍ ដែលត្រូវបានរាយការណ៍ថាមានប្រហែល ១០លានអឺរ៉ូ ក្នុងមួយរដូវកាល៕