អ្នកចាំទី Scott Carson នឹងចាកចេញពីក្លឹបមេឃខៀវ

0

យោងតាមការចេញផ្សាយរបស់ក្លឹប Manchester City បានអោយដឹងថាអ្នកចាំទី Scott Carson នឹងចាកចេញពីក្លឹបនៅពេលដែលកុងត្រារបស់គាត់បញ្ចប់នៅរដូវក្តៅនេះ។

នៅក្នុងសេចក្តីប្រកាសរបស់ក្លឹប Manchester City បានអោយដឹងថា៖ «បន្ទាប់ពីចំណាយពេល ៦ឆ្នាំជាមួយក្លឹប អ្នកចាំទី Scott Carson នឹងចាកចេញពីក្លឹប Manchester City នៅពេលដែលកុងត្រារបស់គាត់ផុតនារដូវក្តៅនេះ។ ពួកយើងសូមអរគុណទៅកាន់ Scott សម្រាប់ការខំប្រឹងប្រែង និងការលះបង់ និងជូនពរគាត់អោយជួបតែរឿងល្អសម្រាប់ពេលអនាគត»៕