យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Spurs បានចូលប្រជែងដើម្បីចុះហត្ថលេខាលើ Mbeumo ពី Brentford ហើយត្រៀមខ្លួនជាស្រេចដើម្បីឆ្មក់យកកីឡាកររូបនេះពីក្លឹប Man United។
បិសាចក្រហមឥឡូវនេះត្រូវបានគេនិយាយថានឹងរៀបចំការផ្តល់ជូនថ្មីមួយទៀត ដើម្បីបញ្ចប់ការចាប់អារម្មណ៍ពីក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍ ហើយការចាប់អារម្មណ៍របស់ពួកគេអាស្រ័យលើអ្នកចាត់ការ Thomas Frank ដែលដើរតួយ៉ាងសំខាន់នៅក្នុងការសម្រេចចិត្តរបស់កីឡាករ Mbeumo លើការបដិសេធក្រុមរបស់ Ruben Amorim៕







