អ្នកចាំទីរបស់ AC Milan ចង់ចាកចេញទៅ Premier League

0

អ្នកចាំទី Mike Maignan របស់ AC Milan បានប្រាប់ក្លឹបថាគាត់ចង់ចាកចេញទៅចូលរួមជាមួយ Chelsea នៅ Premier League ។

អ្នកចាំទីសញ្ជាតិបារាំងមានកិច្ចសន្យាដែលនឹងផុតកំណត់នៅរដូវក្តៅក្រោយ ប៉ុន្តែគាត់នៅតែចង់ចាកចេញ ហើយនៅពេលនេះក្លឹប Chelsea កំពុងតែរៀបចំក្នុងការបង្កើននៅជម្រើសក្រុមរបស់ពួកគេ។

នេះបើយោងតាមការចេញផ្សាយរបស់លោក Ben Jacobs បានអោយដឹងថាក្លឹប Chelsea អាចនឹងព្យាយាមទទួលបានការផ្ទេរនេះមុនការប្រកួត Club World Cup ចាប់ផ្តើមនៅសប្តាហ៍ក្រោយ៕