ក្លឹបមេឃខៀវចូលទៅប្រជែងយកអ្នកចាំទីរបស់ Espanyol

0

អ្នកចាំទី Garcia បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះសម្រាប់ក្រុម Espanyol ។ ដូចនេះ Arsenal, Barcelona និង Newcastle United កំពុងតែប្រជែងគ្នាដើម្បីចុះហត្ថលេខាលើអ្នកចាំទីនៅរដូវក្តៅនេះ ជាមួយនឹងលក្ខខណ្ឌផ្តាច់កុងត្រាមានតម្លៃ ២៥លានអឺរ៉ូ ខណៈលក្ខខណ្ឌមួយនេះមានប្រសិទ្ធិភាពរហូតដល់សប្តាហ៍ចុងក្រោយនៃទីផ្សារដោះដូររដូវក្តៅ។

នេះបើយោងតាមការចេញផ្សាយរបស់ Mondo Deportivo បានអោយដឹងថាក្រុម Manchester City បានចូលរួមក្នុងការប្រណាំងប្រជែងដើម្បីចុះហត្ថលេខាលើ Garcia នៅរដូវក្តៅនេះ។ ម្ចាស់ជើងឯក Premier League ប្រាំបីសម័យក៏ត្រូវបានគេនិយាយថាចាប់អារម្មណ៍លើ Diogo Costa របស់ FC Porto ផងដែរ។

នេះបើយោងតាមការចេញផ្សាយរបស់ OptaJose បានអោយដឹងថាក្នុងកំឡុងរដូវកាល ២០២៤-២៥ អ្នកចាំទី Garcia បានធ្វើការសង្គ្រោះគ្រាប់បាល់ច្រើនជាង (១៤៦ដង) និងបញ្ឈប់គ្រាប់បាល់ច្រើនជាង (+៨.៥) បើប្រៀបទៅនឹងអ្នកចាំទីផ្សេងទៀតនៅក្នុង La Liga។

ប្រភពជិតស្និទ្ធនឹង Garcia បន្តបង្ហាញថា Barcelona បច្ចុប្បន្នជាក្រុមជិតបំផុតក្នុងការចុះហត្ថលេខាលើអ្នកចាំទីរូបនេះ។ ទោះជាយ៉ាងណាក៏ដោយ City អាចនឹងនឹងធ្វើការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ប្រសិនបើ Premier League គឺជាគោលដៅដែលពេញចិត្តរបស់ Garcia៕